ចំនួនអ្នកប្រើប្រាស់ Internet មានរហូតដល់ ២.១ ពាន់លាននាក់
តាម វិបសាយ Pingdom បានអោយដឹងថាសព្វថ្ងៃមានអ្នកប្រើប្រាស់ Internet ចំនួន ២.១ ពាន់លាននាក់ស្មើនឹង ៣០% នៃប្រជាជនពិភពលោក ដែលកាលពីឆ្នាំ ២០០០ មានត្រឹមតែ ៣៦០លាននាក់ប៉ុន្នោះ។

ចំនួនអ្នកប្រើប្រាស់នៅអាស៊ីមានច្រើនជាងគេ មានរហូតដល់ ៩២២លាននាក់ អឺរុបមាន៤៧៦លាននាក់ និងចំណាត់ថ្នាក់ទី៣ គឺ អាមេរិកខាងជើង មាន ២៧១លាននាក់។ ប្រទេសចិនមានអ្នកប្រើប្រាស់ច្រើនជាងគេ មានរហូតដល់ ចំនួន ២៧១លាននាក់ ស្មើនឹង ៣៦% នៃប្រជាជនក្នុងប្រទេស។
